អ្នកទេសចរ សម្រុកមកសំរាក លម្ហែ ឆ្លងឆ្នាំសកល នៅខេត្តកែប ដូចទឹកបាក់ទំនប់ ប៉ុន្តែតម្លៃសេវា ទេសចរណ៍ហាក់ ពុំមានការឡើងថ្លៃពេកទេ

(ខេត្តកែប)៖ ថ្វីដ្បិតភ្ញៀវទេសចរ សម្រុកមកសំរាក លម្ហែ កម្សាន្តនៅរមណី យដ្ឋានខេត្តកែបដូច ទឹកបាក់ទំនប់ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញ ប៉ុន្តែបើផ្តោតលើត ម្លៃសេវាស្នាក់នៅ ក៏ដូចជាការលក់ ដូរចំណីអាហារ និងការជួលកន្លែង អង្គុយលម្ហែ ឬហូបចុក ហាក់ពុំមែនមាន ការតម្លើងថ្លៃហួស ហេតុពេកនោះដែរ។ នេះបើតាមការ ប្រាប់ឱ្យដឹង ពីលោក សោម ចិន្តា ប្រធានមន្ទីរ ទេសចរណ៍ខេត្តកែប។

ប្រធានមន្ទីរទេសចរណ៍ បានបញ្ជាក់ទៀតថា ក្នុងឱកាសថ្ងៃឆ្លង ឆ្នាំសកលនេះ ស្របពេលស្ថាន ភាពជំងឺកូវីដ-១៩ ថមថយចុះផងនោះ ភ្ញៀវទេសចរភាគ ច្រើនមកពីបណ្តា ខេត្តផ្សេងៗបានសម្រុកមក សម្រាក លម្ហែ ដើម្បីអបអរសាទរ ឆ្លងឆ្នាំសកលយ៉ាង ច្រើនកកកុញ ប៉ុន្តែសេវាស្នាក់នៅ និងសេវាផ្នែក បម្រើម្ហូបអាហារពុំ មានការឡើងថ្លៃ ហួសហេតុពេកទេ ដោយអាចឡើងបន្តិច បន្តួចខុសថ្ងៃធម្ម តាប៉ុណ្ណោះ។

លោកប្រធានបានបន្តថា ចំពោះភ្ញៀវទេសចរ ដែលមកសម្រាក លម្ហែ នៅខេត្តកែប នាថ្ងៃឆ្លងឆ្នាំ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ឆ្លងចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២២) មានចំនួនសរុប ៦៦,១៣៥នាក់ ក្នុងនោះមានភ្ញៀវជាតិ ចំនួន៦៥,៩៧៩នាក់ ភ្ញៀវ អន្តរជាតិចំនួន ១៥៦នាក់ និងមានរថយន្ត ធំ-តូច ចូលមកទស្សនាសរុប ៧,៩៩៥គ្រឿង។

លោក សោម ចិន្តា បានឱ្យដឹងបន្ថែមថា ថ្វីដ្បិតក្នុងឱកាស បុណ្យឆ្លងឆ្នាំសកល មានមនុស្សមក សម្រាក លម្ហែ កម្សាន្ត នៅខេត្តកែបច្រើន ហួសពីការស្មាន ប៉ុន្តែសេវាស្នាក់អាស្រ័យ ពិសេសការជួល កន្លែងអង្គុយពិសារ អាហារពុំមានការតម្លើង ថ្លៃហួសហេតុពេកដែរ ដោយខ្ចូសនិមួយៗ កាលថ្ងៃធម្មតា ត្រឹម១០ដុល្លារ លុះដល់ថ្ងៃពិសេស ដែលមាន១ឆ្នាំ ម្តងបែបនេះ អាចឡើងត្រឹម១៣ ទៅ១៥ដុល្លារប៉ុណ្ណោះ (អាស្រ័យលើភ្ញៀវ អង្គុយយូរ ឬឆាប់)។

ដោយឡែកសម្រាប់ ការក្រាលកន្ទេល តាមមាត់ឆ្នេរ ឬក្រោមដើមឈើ ក្នុងកន្ទេល១ តម្លៃត្រឹម៥ដុល្លារដូចថ្ងៃធម្មតា តែក៏មានកន្លែងខ្លះ ឡើងថ្លៃបន្តិចបន្តួចដែរ។

លោក ឯម រតន៍មុន្នី ប្រធានមន្ទីរ ពាណិជ្ជកម្មខេត្តកែប បានឱ្យដឹងដែរថា បើទោះជាក្នុងឱកាស បុណ្យឆ្លងឆ្នាំសកលមាន ភ្ញៀវទេសចរចូលមក លេងខេត្តកែបច្រើន កកកុញ តែតម្លៃគ្រឿងសមុទ្រ ក៏មិនមាន ការឡើងថ្លៃហួស ប្រមាណនោះដែរ ព្រោះបច្ចុប្បន្ននេះ អាជីវករលក់ដូរ នៅខេត្តកែបពិតជាមាន ការយល់ដឹង ច្រើនក្នុងរបររកស៊ីរ បស់ពួកគាត់ ម្យ៉ាងទៀតអាជីវករ មិនហ៊ានតម្លើង តំលៃទំនិញ ព្រោះមាន បំណងលក់ប្រជែង ទីផ្សារក្នុងស្រុក ពោលគឺលក់ ចំណេញតិច តែលក់បានច្រើន ប្រសើរជាង លក់ថ្លៃតែ បាត់បង់អតិថិជន។

ក្នុងឱកាសបុណ្យ ឆ្លងឆ្នាំសកល (២០២១-២០២២) នេះ គេសង្កេតឃើញកម្លាំង សមត្ថកិច្ចចម្រុះ ចុះអន្តរាគមន៍ រៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ រក្សាសុវត្ថិភាព ជូនភ្ញៀវ នៅគ្រប់ទីកន្លែង ដោយពុំមាន បទល្មើសណា មួយកើតឡើង គួរឱ្យកត់សម្គាល់ឡើយ៕ ដោយលោក សេង ណារិទ្ធ