បឹងហ្គាឡូ ផ្ទះលំហែ ផ្ទះវីឡានិងរីស៊ត នៅខេត្តកំពត ត្រូវបានកក់បន្ទប់ ពេញអស់មុនផ្ទះ សំណាក់និង សណ្ឋាគារ

(ខេត្តកំពត)៖ ខណៈដែលបុណ្យ ចូលឆ្នាំសកល កាន់តែខិតជិតមកដល់ សេវាស្នាក់នៅក្នុង ខេត្តកំពតត្រូវបានភ្ញៀវ ទេសចរកក់ទុក ស្ទើរពេញអស់ទៅ ហើយនៅចុងខែ ធ្នូឆ្នាំ២០២១នេះ។ បើតាមមន្ត្រី ជំនាញថា នៅក្នុងការរស់ នៅតាមបែបគន្លង ថ្មីជាធម្មតាក្នុងសម័យ កាលកូវីដ១៩នេះ សេវាស្នាក់នៅ ដូចជាបឹងហ្គាឡូ ផ្ទះលំហែ ផ្ទះវីឡានិងរីស៊តនៅ តាមមាត់ព្រែក និងឆ្នេរសមុទ្រ ដែលមានបន្ទប់ នៅដាច់ៗពីគ្នា គ្នាត្រូវបានកក់ពេញអស់ មុនសណ្ឋាគារ ឬផ្ទះសំណាក់នៅក្នុងក្រុង។

ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា សេវាស្នាក់នៅ ខេត្តកំពតត្រូវបានភ្ញៀវ ទេសចរកក់ស្ទើរ ពេញអស់ទៅហើយ សម្រាប់ឱកាស បុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល២០២២ ដែលនឹងខិត មកដល់ប៉ុន្មាន ថ្ងៃខាងមុខនេះ។

លោកបានបន្តថា បើភ្ញៀវទេសចរចង់ស្វែង រកកន្លែងស្នាក់នៅ អាចរកបាននៅ តាមផ្ទះសំណាក់នៅក្នុងក្រុង និងជាយៗក្រុងកំពតតែប៉ុណ្ណោះ ព្រោះសម្រាប់បុណ្យ ចូលឆ្នាំសកល ២០២២ខាងមុខនេះ ភ្ញៀវទេសចរបានផ្លាស់ ប្តូរទម្លាប់ពីការកក់ បន្ទប់គេងនៅផ្ទះ សំណាក់ក្នុងក្រុង ទៅកក់បន្ទប់ គេងនៅតាមបឹងហ្គាឡូ ផ្ទះលំហែរ ផ្ទះវីឡា ឬរីស៊តនានានៅតាម តំបន់ដងព្រែក ឬឆ្នេរសមុទ្រ ដែលមានបន្ទប់ ដាច់ៗពីគ្នា បើទោះជាកន្លែង ទាំងនោះថ្លៃជាង ផ្ទះសំណាក់ក៏ដោយ។

លោកប្រធានមន្ទីរ បានបន្តថា ដោយឡែកសម្រាប់នៅ តាមតំបន់រមណីយដ្ឋាន នានានៅក្នុងខេត្ត ក៏បានត្រៀមលក្ខណៈ រួចរាល់ជាប្រចាំ សម្រាប់ទទួលភ្ញៀវ ទេសចរជាតិនិង អន្តរជាតិ ហើយមន្ត្រីជំនាញ របស់មន្ទីរតែងតែងចុះ ទៅណែនាំអប់រំ បន្ថែមជាញឹកញាប់ អំពីការអនុវត្តវិធាន សុវត្តិភាពទេសចរណ៍ សេស. អូ .ភី (SOP)ហើយកន្លង មកឃើញថាការ អនុវត្តបានល្អប្រសើរ មិនមានបញ្ហាណាមួយ កើតឡើងនោះទេ ចំណែកទេសចរក៏ មានការចូលរួមអនុវត្ត វិធានការពារខ្លួន បានល្អដែរ។

លោកបានបញ្ជាក់ ផងដែរថាតំបន់ ទេសចរណ៍នៅ ខេត្តកំពតមានការ អភិវឌ្ឍន៍ទៅមុខជាដ៏រាប ពិសេសរយៈពេលចុងក្រោយ សេវាស្នាក់នៅ មានលក្ខណៈសំបូរបែប និងប្រកួត ប្រជែងគ្នាខ្លាំង ទាំងសេវាកម្មល្អ អនាម័យស្អាត បរិស្ថានបៃតង់ ការតប់តែងលម្អ បែបអេកូទេសចរណ៍ ជាដើមដែលភ្ញៀវ អាចសម្រាក និងកម្សាន្តបានតែម្តង។

ចំណែកម្ចាស់រមណីយដ្ឋាន ដូងទេ លោក រតនា បានឲ្យដឹងដែរថា សម្រាប់ពិធីបុណ្យ ឆ្លងឆ្នាំ២០២១ ចូល២០២២ ខាងមុននេះ ភ្ញៀវបានកក់កន្លែង ស្នាក់ពេញអស់ហើយ ចំណែកខ្ចុះអង្គុយ លេងក៏មានការ កក់ទុកផងដែរ ព្រោះកន្លែងលោកនឹង មានការរៀបចំកម្មវិធី ជាច្រើនដូចជាការ ប្រគំតន្ត្រីរាំលេង កម្សាន្ត ការចាប់ កាដូយករង្វាន់ និងការបាញ់កាំ ជ្រូចជាដើម។ ដោយឡែក អ្នកគ្រប់គ្រង់ ទូទាំងរបស់ ហ្គុដថាមរីឡែករីស៊ត (Good Time Relax Resort) លោក សីដ្ឋា បានប្រាប់ឲ្យដឹងដែរថា កន្លែងលោក ភ្ញៀវបានកក់ បន្ទប់ពេញ អស់ផងដែរ ជាពិសេសបន្ទប់ គេងលក្ខណៈគ្រួសារធំៗ គ្រែ៦ និងគ្រែ៨។

សូមបញ្ជាក់ ផងដែរថា រីស៊តដែលសង់ សម្រាប់បម្រើ សេវាភ្ញៀវ មានចំនួន៥កន្លែង ស្ថិតក្នុងភូមិសាស្ត្រ ខេត្តកំពត រីស៊តនេះត្រូវបាន សង់ឡើងនៅ តាមដងព្រែក និងតាមឆ្នេរសមុទ្រ ដែលមានបរិយា កាសល្អ សម្បូរដោយ ខ្យល់ជំនោរដ៏ត្រជាក់ បរិសុទ្ធ មានទេសភាព ស្រស់បំព្រង ថែមទាំងមាន សេវាកម្មល្អ  រហ័សទាន់ចិត្ត តែសេវាស្នាក់ នៅក្នុងរីស៊ត មានតម្លៃខ្ពស់ជាង ផ្ទះសំណាក់ឬសណ្ឋាគារ ព្រោះតែរីស៊ត  ត្រូវបានសង់ជាកន្លែង ស្នាក់នៅដាច់ៗពីគ្នា ដោយក្នុង១បន្ទប់អាចមាន តម្លៃចាប់ពី៤៥ដុល្លារ រហូតដល់៣០០ដុល្លារ (តម្លៃតម្រូវការ របស់ភ្ញៀវ និងអតិថិជន)៕ ដោយលោក សេង ណារិទ្ធ