ការ​ដេញ​ថ្លៃភា​ស៊ី​គ្រប់ប្រ​ភេទ សម្រាប់​ធ្វើ​អា​ជីវក​ម្ម​ឆ្នាំ២​០២២ ក្នុង​ខេត្តបន្ទាយ​មានជ័​យ ​មា​ន​ចំនួន​៥​ផ្សារ

ខេត្តបន្ទាយមានជ័យ៖ដំណើរការនិតិ​វិធីនៃការដេញថ្លៃភាស៊ីគ្រប់ប្រភេទ​ អាជីវកម្មសម្រាប់ឆ្នាំ​២​០២២ បាន​​ចាប់ផ្តើម​ដេញថ្លៃ ដូ​ចរាល់ឆ្នាំ នៅ​សាលប្រជុំមន្ទីរហិរញ្ញវត្ថុ​ខេត្ត នៅព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០​២១ ហើយការដេ​ញភាស៊ីផ្សារឆ្នាំ២០២២នេះ មានចំ​នួនផ្សារ​៥ចូលដេញ​ថ្លៃរួមមានៈ​

ទី១/ ​ក្រុមហ៊ុនព្រ​មទទួល​យ​កតម្លៃមូលដ្ឋានភាស៊ីផ្សារចំ​ការគ ៨៥.៥០០.០០០រៀល ក្នុងរយៈ​ពេល​ពេញ១ឆ្នាំ។

ទី២/ ក្រុមហ៊ុនព្រមទទួល​យកតម្លៃមូលដ្ឋា​នភាស៊ីផ្សារស្វា​យចេក ៧០០.០០០រៀល ក្នុងរយៈ​ពេល​ពេញ១ឆ្នាំ។

ទី៣/ រដ្ឋបាលស្រុកថ្មពួក ព្រមទទួល​យកតម្លៃមូលដ្ឋា​នភាស៊ីផ្សារថ្មពួក៥០០.០០០រៀ​ល ក្នុងរយៈ​ពេល​ពេញ១ឆ្នាំ។

ទី៤/ រដ្ឋបាលស្រុកភ្នំស្រុក ព្រមទទួលយ​កតម្លៃមូលដ្ឋានភាស៊ីផ្សារស្រុកភ្នំស្រុ​ក ២០០.០០០រៀល ក្នុងរយៈពេល​ពេញ១ឆ្នាំ។

ទី៥/ រដ្ឋបាលខេត្តបន្ទាយមានជ័យ ព្រមទទួលយកតម្លៃមូលដ្ឋានភាស៊ីផ្សារសួនកុមា​រខេត្តបន្ទាយមា​នជ័យ ៤០០.០០០រៀល ក្នុងរយៈពេលពេញ១ឆ្នាំ ។