បេក្ខជន​ឈរឈ្មោះបោះឆ្នោត ប្រធានសភាពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យថ្មី បានទៅលើលោក ឈៀន ឈីវអៀន

ខេត្តបន្ទាយមានជ័យ:ការបោះឆ្នោត ជ្រើសរើសបេក្ខជន​ឈរឈ្មោះជាប្រធាន សភាពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យថ្មី មានចំនួន ១៤នាក់ អ្នកបោះឆ្នោតឲ្យ លោកឈៀន ឈីវ អៀន ជាប្រធានសភាពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យថ្មី បានជាប់ជាស្ថាពរបាន៨សំលេង ចំណែកអ្នកប្រជែងបានតែ៦លំលេងចាញ់២សំលេង ។

ការបោះឆ្នោតនេះធ្វើឡើងនៅល្ងាចថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២១ ក្នុងសាលប្រជុំ សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមលោក ម៉ោ ថូរ៉ា រដ្ឋាលេខាធិការក្រសួងពាណិជ្ជកម្ម លោកបួនសារៈមុនី រដ្ឋាលេខាក្រធិការសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ប៊ុក ឡាយជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធជាច្រើនាក់ទៀត។

ឯកឧត្តម អ៊ុំ រាត្រី បាន​មាន​ប្រសាសន៍​ថា ដើម្បី​ឲ្យ​ដំណើរការ​បោះ​ឆ្នោត​សមាជិក​ជ្រើសតាំង សភាពាណិជ្ជកម្ម​ខេត្តថ្មី អាណត្តិ២ លើកទី២ ដំណើរការ​បោះឆ្នោតនោះបានជោគជ័យយ៉ាងត្រចះត្រចង់ ដើម្បីផ្តល់​ឱកាស​ឲ្យ​ពាណិជ្ជករ អាជីវករ ឧស្សាហករ បាន​យល់​ដឹងកាន់តែ​ច្បាស់​ពី​អត្ថប្រយោជន៍​នៃ​ការ​ចូលរួម​ជា​សមាជិក​ជ្រើសតាំង​សភា​ពា​ណិ​កម្ម សភាពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ បាន​សហ​ការណ៍​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ធ្វើការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ជូនដំណឹង​អាជីវករ ពាណិជ្ជករ ដែល​ចាប់អារម្មណ៍​ផងដែរ។

លោក ម៉ៅ ថូ​រ៉ា បានមាន​ប្រសាសន៍​ថា យោង​តាម​លិខិត​លេខ ៣៨០៧ ព​.​ណ អ​វ​ឯ ចុះ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨ របស់​ក្រសួងពាណិជ្ជកម្ម ស្ដី​ពី​ការ​រៀបចំ​បោះ​ឆ្នោត​សភាពាណិជ្ជកម្មអាណត្តិ២ លើកទី២នេះ ដើម្បី​បន្ត​និរន្តរភាព​ និងជាការជ្រើសរើសប្រធានសភាពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យថ្មី ស្របពេលដែល ប្រធានសភាពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យចាស់បានទទួលមរណៈភាព។

លោក ម៉ៅ ថូ​រ៉ា បានមាន​ប្រសាសន៍​ថាបញ្ជាក់ឲ្យដឹងបន្តថាការរៀបចំ​បោះ​ឆ្នោត​ជ្រើសរើសប្រធានសភាពាណិជ្ជកម្ម​ខេត្ត​បន្ទាយមានជ័យថ្មីអាណត្តិ​ទី​២ លើក​ទី​២ ស្រប​តាម​ការ​ណែនាំ​របស់​ក្រសួងពាណិជ្ជកម្មព្រោះប្រធានសភាពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យថ្មីគឺជា​ក្បាលម៉ាស៊ីន​យ៉ាង​សំខាន់ ក្នុង​ការ​ជួយ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម ឲ្យ​កាន់តែ​មាន​ភាព​រីក​ចម្រើន​ពិសេស​វា​បាន​ជួយ​ស្រូប​យក​វិស័យ​ឯកជន​ទាំង​ក្នុង និង​ក្រៅ​ស្រុក ក្នុង​ការ​ពង្រីង​វិស័យ​ពាណិជ្ជកម្ម ក៏​ដូច​ជា​ផ្តល់​ឱកាស​ការងារ​ឲ្យ​យុវជន​មានកា​ងារ​ធ្វើ​ផងដែរ។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា សម្រាប់​ការ​បោះ​ឆ្នោត​សភាពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ អាណត្តិ​ទី​២ លើក​២ នឹង​ប្រព្រឹត្ត​ទៅ​បានយ៉ានរលូន

អ្នកចូលរួម​បោះ​ឆ្នោត​បានគោរព​តាម​លក្ខខណ្ឌ និង​គោលការណ៍ ដែល​ក្រសួង​បាន​កំណត់​។

គូរ​បញ្ជាក់​ថា បេក្ខជន​ដែល​បាន​ឈរឈ្មោះ​សមាជិក​សភាពាណិជ្ជកម្ម​មាន​ចំនួន១៤រូប ក្រោយពីប្រធានថ្មីជាប់ឆ្នោតហើយ អាចជ្រើសរើស អនុប្រធានចំនួន ៤នាក់បន្ថែមទៀត ព្រមទាំងសមាជិកផងដែរ យកមកធ្វើការក្នុងសភាពាណិជ្ជកម្មរបស់ខ្លួនបាន៕