ឯកឧត្តម គង់ សុភ័ណ្ឌ​ ស្នើឱ្យអា​ជ្ញាធ ត្រូវ​ធ្វើការ​ផ្សព្វ​ផ្សាយ​អប់រំដ​ល់ប្រជាព​លរដ្ឋ ឱ្យយល់​ដឹងពី​អនា​ម័​យ បរិស្ថានស្អាត

ខេត្តកណ្តាល៖ក្នុងវទិកាផ្សព្វផ្សាយ និងពិគ្រោះយោ​បល់របស់ក្រុមប្រឹក្សា​ខេត្តកណ្តាល លើកទី៣ អាណ​ត្តិទី៣ ឆ្នាំ២០២១ នៅក្រុងតាខ្មៅ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ដោយមានការអញ្ជើញ​ចូលរួមពីឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល លោក លោកស្រី​សមាជិកក្រុមប្រឹក្សាខេត្ត អភិបាល​រងខេត្ត មន្ទីរអង្គ​ភាពជុំវិញខេត្ត កងកម្លាំងងទាំងបី មន្ត្រីរា​ជការ​សាលាក្រុង អាជ្ញាធរក្រុង​តាខ្មៅ និងប្រជាពលរដ្ឋជាច្រើននាក់ផងនោះ ឯកឧត្តម គង់ សុភ័ណ្ឌ អភិបាល​ នៃគណៈអភិបាលខេត្តកណ្ដាល បានស្នើឱ្យ​អាជ្ញាធរ ត្រូវធ្វើ​ការផ្សព្វ​ផ្សាយអប់​រំដល់ប្រជាព​លរដ្ឋ ឱ្យយល់ដឹងពីអ​នាម័យបរិស្ថានស្អាត ដោយត្រូវ​បញ្ឈប់ការប​ន្ទោរបង់​ពាសវាលពាសកាល និងការបោះ​សំរាមចោល នៅតាម​ទីសាធារណៈនានា ដើម្បីប្រែក្លា​យទីក្រុងតា​ខ្មៅឱ្យទៅ​ជាទីក្រុង​ស្អាត និងជា​គំរូល្អសម្រា​ប់ស្រុក​ដទៃទៀតអនុវត្តតាម។