មាតា បិតា រួសរាន់ នាំកូនចាប់ពីអាយុ៦ឆ្នាំ ឡើងមកចុះឈ្មោះ ចូលរៀនបាប់ពីថ្ងៃទី១៥ឆ្នូ តទៅ សម្រាប់ ឆ្នាំសិក្សា ២០២១.២០២២

(ខេត្តបន្ទាយមានជ័យ)៖ ខេត្តបន្ទាយមានជ័យ លោកប្រធានមន្ទីរអប់រំ បានធ្វើការជូនដំណឹង ដល់ មាតា បិតាសិស្ស រួសរាន់ នាំកូនចាប់ពីអាយុ៦ឆ្នាំឡើង មកចុះឈ្មោះចូល រៀនបាប់ពីថ្ងៃទី១៥ឆ្នូ តទៅ សម្រាប់ ឆ្នាំសិក្សា ២០២១.២០២២។

លោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជន កីឡាខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៍ មានឲ្យដឹងថា ការឲ្យបើកដំណើរ ការសិក្សា ឆ្នាំថ្មី២០២១ .២០២២ ដំណើរការជាប្រក្រតី សិស្សទាំងអស់ពេល  ដែលចូករៀនពេញ លិញហើយ ត្រូវចេះគោរពតាម បទបញ្ជារបស់រដ្ឋាភិបាល និងក្រសួងសុខាភិបាល ត្រូវ ពាក់ម៉ាស់គ្រប់ៗគ្នា ព្រោះប្រទេសយើង ស្ថិតក្នុងហានិភ័យ ការឆ្លងជំងឺកូវីដ-១៩  នៅឡើយ ពិសេសជម្ងឺ អូមេក្រុង ឆ្លងលឿនជាង ដេតា ។

លោកបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា  លោកគ្រូ អ្នកគ្រូូ ត្រូវអនុវត្ត ឲ្យបានខ្ជាប់ខ្ជួន នូវវិធានការ សុវសុវត្ថិភាពសុខភាព សិស្សនិងសេចក្តីណែ នាំរបស់រដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលនៅជាធរមាន ហើយ គណៈគ្រប់គ្រងសាលា ត្រូវវាយតម្លៃហានិ ភ័យនៃការឆ្លងរីករាល ដាលជំងឺកូ វីដ -១៩ និង ស្នើសុំ យោបល់ ពី ប្រធាន មន្ទីរអប់រំ យុវជនខេត្ត ផងដែរ។

លោកបានបន្តទៀតថា ប្រធាន មន្ទីរអប់រំ យុវជនខេត្ត  មាន សិទ្ធិ ក្នុង ការ សម្រេច ចាត់ វិធានការ ឆ្លើយតបទា ន់ពេលវេលា និង ត្រូវ រាយការណ៍ ជាប្រចាំ តាមឋានានុក្រមមក មន្ទីរអប់រំ។

លោកបានបន្ថែម ថាក្នុងការបើកដំណើរ ការចុះឈ្មោះសិស្សចូល រៀនបានយ៉ាងរលូនក្នុង នោះលោកគ្រូ និងអ្នកគ្រូ សិស្សានុសិស្សទាំង អស់បានសម្ដែងនូវ ទឹកចិត្តសប្បាយរីក រាយជាមួយ គ្រប់សាលាទាំង អស់ក្នុងខេត្តបន្ទាយមានជ័យ កំពុងមើលឈ្មោះ និងបោសសំអាត នៅតាមថ្នាក់រៀនយ៉ាង សស្រាក់សស្រាំ ដើម្បីអបអរសាទរថ្ងៃ ផ្ដើមជីវិតសិក្សាដំបូងរបស់ សិស្សានុសិស្ស ដែលទើបនឹងដល់ អាយុចូលសាលារៀននិង ជាថ្ងៃដែលសិស្សានុសិស្ស បន្តចូលរៀនសូត្រ គ្រប់កម្រិត នៅទូទាំងខេត្តបន្ទាយមានជ័យ ផងដែរក្នុងមនោសញ្ចេត នារីករាយកក់ក្តៅ និងមោទនភាពជាទីបំផុត។

ក្នុងនោះលោកឈូប៊ុនរឿង បានធ្វើការកោតសរសើរ ចំពោះលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យបុគ្គលិក អប់រំគ្រប់លំដាប់ថ្នាក់ មាតា បិតា អាណាព្យាបាលសិស្ស អាជ្ញាធរដែនដីនិង ដៃគូរអភិវឌ្ឍន៍ទាំងអស់ ដែលបានខិតខំប្រឹងប្រែង ចូលរួមលះបង់ ទាំងកម្លាំងកាយ កម្លាំងចិត្តនិងធនធាន សម្រាប់ជួយជ្រោមជ្រែង លើគ្រប់សកម្មភាព ក្នុងបុព្វហេតុរួម ចំណែកកសាង និងអភិវឌ្ឍវិស័យ អប់រំក្នុងខេត្តបន្ទាយមានជ័យ ឲ្យទទួលបានជោគជ័យ ក្នុងរយៈពេលកន្លងមក។

ក្នុងនោះលោកបាន ផ្ដាំផ្ញើផងដែរដល់ មាតាបិតាអាណាព្យា បាលសិស្ស ទាំងអស់ត្រូវនាំគ្នាបញ្ជូន កូនចៅទៅចុះឈ្មោះ ចូលរៀនឲ្យបានគ្រប់ៗគ្នា និងត្រូវយកចិត្តទុកដាក់ តាមដានការសិក្សារ បស់កូនចៅឲ្យ បានជាប្រចាំ សូមបង្កើតបរិយាកាសល្អ ក្នុងក្រុមគ្រួសារក៏ដូច ជាការផ្ដល់ដំបូន្មានដល់ កូនចៅទាំងផ្នែកសុខភាព ផ្នែកចំណេះដឹង និងសីលធម៌ ដើម្បីជួយឲ្យពួកគេក្លាយ ជាធនធានមនុស្សពោរពេញ ដោយសមត្ថភាព ទេពកោសល្យ ព្រមទាំងទទួលបានសម្បទាន សម្រាប់ការចាប់យកវិជ្ជា និងចរិយាឈានទៅ កសាងអនាគតដ៏រុងរឿង សាកសមជាកុលបុត្រខ្មែរ និងជាសសរទ្រូង នៃប្រទេសជាតិយើងផងដែរ៕