បងប្អូន២នាក់ បើករថយន្តទៅទិញ ត្រីលក់នៅពេលយប់ ដេកលក់មួយភាំង វេចង្កូតធ្លាក់ពីថ្នល់ ក្រឡាប់ ចូលប្រឡាយ ទឹករបួសធ្ងន់២នាក់

(ខេត្តបន្ទាយមានជ័យ)៖ បងប្អូនបង្កើត២នាក់ បើករថយន្តនៅ ពេលយប់ទៅទិញត្រី យកមកលក់ស្រាប់ ដេកលក់មួយភាំង វេចង្កូតធ្លាក់ពីថ្នល់ជាតិ ក្រឡាប់ចូលប្រឡាយ ទឹករាក់របួសធ្ងន់២នាក់។រឿងរាវនេះ កើតឡើង នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ នៅចំណុចប្រឡាយស្ទឹង សែនស្ថិតក្នុងភូមិតាគង់ ភូមិក្នាំង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

នគរបាល ស្រុកភ្នំស្រុក បានប្រាប់អ្នកយក ព័ត៍មានឲ្យដឹងថា ជនរងគ្រោះរបួស ធ្ងន់ទាំង២នាក់ ១/មានឈ្មោះ នឿម ដំ   ភេទប្រុស អាយុ២០ឆ្នាំ និង  អ្នករួមដំណើរ២/-ឈ្មោះ នឿម និត ភេទស្រី អាយុ៣៧ឆ្នាំ ទាំង២នាក់ ជាបងប្អូននឹងគ្នា នៅភូមិស្មាច់ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

នគរបាលបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា នៅមុនពេលកើត ហេតុជនរងគ្រោះ ពីនាក់បងប្អូន បានធ្វើដំណើរតាមរថយន្ត ម៉ាកវីកូរ ពណ៌ស្ករពាក់ ស្លាកលេខភ្នំពេញ 1D-3305ដើម្បី ទៅ រកទិញត្រីនៅភូមិ តាគង់ ភូមិក្នាំង ឃុំណាំតៅ នៅពេលយប់យក មកលក់បន្តនៅផ្សារលុះ បើករថយន្តមកដល់ ចំណុចប្រឡាយស្ទឹងសែន ស្ថិតក្នុងភូមិតាគង់និង ភូមិក្នាំងស្រាប់តែអ្នកបើក ដេកលក់មួយភាំងបណ្តាល ឲ្យរថយន្តរេចង្កូតក្រោយ ពីដឹងខ្លួនវិញរថយន្តបាន ជ្រុលមកឆ្វេងដៃហួស ស្ពានក្រឡាប់ធ្លាក់ចូល ប្រឡាយជាច្រើនត្រឡប់ សំណាងណាស់ទឹក ប្រឡាយមានទឹកត្រឹម ស្មងជើងបណ្តាលឲ្យ មនុស្ស២នាក់នៅក្នុង រថយន្តរបួសធ្ងន់ ចំណែករថយន្ត ខ្ទេចអស់មើលមិនយល់ ។

នគរបាលបានបញ្ជាក់ទៀត ថាក្រោយពីកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលឃុំណាំតៅ បានចុះទៅ ដល់កន្លែងកើតហេតុ ជួយសង្រ្គោះយកមនុស្ស រងរបួសធ្ងន់ួទាំង២នាក់ នៅជាប់ក្នុងរថយន្ត រួចនាំយកទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យ បង្អែកខេត្ត មិត្តភាព កម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ៕