មន្ទីរធម្មការនិ​ងសាសនាខេត្តបន្ទាយមានជ័យ និងព្រះមន្ត្រីសង្ឃ​រៀបចំពិធីប្រកាសតែងតាំង ព្រះ​សង្ឃ អាចារ្យគណៈកម្មការវត្តពន្លាជ័យ និង​វត្តមង្គលអម្ពវ័នស្វាយស ស្ថិតនៅក្នុងស្រុកភ្នំស្រុក

ខេត្តបន្ទាយមានជ័យ៖មន្ទីរធម្ម​ការនិងសាស​នាខេត្តបន្ទាយមានជ័យ ​សហការជាមួយព្រះ​មន្ត្រីស​ង្ឃ នៅ​ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានរៀបចំពិធីប្រ​កាសតែងតាំង ព្រះសង្ឃ អាចារ្យ គណៈ​កម្មការវត្ត​ពន្លាជ័យ និងវត្តមង្គល​អម្ពវ័នស្វាយ ស ស្ថិតនៅក្នុង​ឃុំពន្លៃ​ ស្រុកភ្នំស្រុក ខេត្តបន្ទា​យមានជ័យ ក្រោមអធិបតីភាពព្រះឧត្ដមសីល ញាណ ធុល សុធា ព្រះមេ​គណខេត្តនិងលោកខៀវសុ និមលន៍ ជាអនុប្រធានម​ន្ទីរធម្មការនិងសាសនាខេត្ត។

យោងតាមសេចក្ដីប្រកាសលេខ១៤៣/១៩ របស់ក្រសួងធ​ម្មការនិងសាសនា ស្ដីពីការជ្រើសរើស និងការប្រព្រឹត្ត​ទៅរបស់គណៈសង្ឃ អាចារ្យ គណៈកម្មការគ្រប់ទីវត្តអា​រាមនៅទូទាំងប្រទេ​សឲ្យមា​នគោល​ដៅពង្រឹងការគោរព​តាមច្បាប់ព្រះពុទ្ធសាសនា។ហើ​យក្នុងការ​ប្រ​កាសនេះមាន​គោលបំ​ណង​ដើម្បីគ្រប់​គ្រងនិងថែរក្សា ទ្រព្យសម្បត្តិគរុភណ្ឌ និងថ​វិកាវត្ត ឲ្យមាន​គណនេយ្យភាព តម្លាភាព និងប្រសិទ្ធ​ភាពខ្ពស់។