លោកអោម ចន្លា ចូលរួម បើកវគ្គ បណ្ដុះបណ្ដាល ស្ដីពីការប្រើប្រាស់ ឧបករណ៍បញ្ចូល ទិន្នន័យថ្មី kodo tool Boxនិង បច្ចុប្បន្នភាពការ ប្រើប្រាស់ប្រព័ន្ធ​ prism

(ខេត្តបន្ទាយមានជ័យ)៖ កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូឆ្នាំ ២០២១នេះ ខេត្តបន្ទាយមានជ័យ បានរៀបចំវគ្គបណ្ដុះ បណ្ដាលស្ដីពីការ​ ប្រើប្រាស់ឧបករណ៍ បញ្ចូលទិន្នន័យថ្មី kodo tool Boxនិង បច្ចុប្បន្នភាពការប្រើ ប្រាស់ប្រព័ន្ធprism នៅក្នុងសាលា ប្រជុំខេត្តបន្ទាយមានជ័យ ដែលមានការចូលរួម លោកអោមចន្ថា  អភិបាលរងខេត្ត បន្ទាយមានជ័យ តំណាងឱ្យលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ មានជ័យ និងមន្ត្រីពាក់ព័ន្ធ ជាច្រើននាក់ទៀត។

ក្នុងកិច្ចប្រជុំនោះ លោកអោម ចន្ថា បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាល នេះបានផ្ដល់ឱកាស ដល់ក្រុមការងារ មន្ត្រីបង្គោលទាំង ថ្នាក់ខេត្ត ថ្នាក់ក្រុង ស្រុក ទទួលបាននូវចំណេះ ដឹងអំពីការប្រើប្រាក់ ឧបករណ៍បញ្ចូល ទិន្នន័យគ្រោះមហន្តរាយថ្មី koboToolBox និងធ្វើបច្ចុប្បន្ន ភាពប្រព័ន្ធ ptism។

លោកអោមចន្ថាបាន មានប្រសាសន៍ បញ្ជាក់ឲ្យដឹងទៀត ថាគ្រោះមហន្តរាយគឺ ជាបញ្ហារបស់យើង ទាំងអស់គ្នាៗ ត្រូវការចាំបាច់ការ យកចិត្តទុកដាក់ជួយ ជ្រោមជ្រែងពង្រឹងសុវត្ថិភាព ទាំងធនធានមនុស្ស និងសម្ភារៈសម្រាប់ត្រៀមរៀបចំ និងឆ្លើយតប គ្រោះមហន្តរាយ ដែលអាចនឹងកើតមានឡើង ជាយថាហេតុ នៅគ្រប់ពេលវេលា គ្រប់ទីកន្លែងដែលយើងមិន អាចប៉ាន់ស្មានជាមុនបាន និងទាមទារឲ្យ យើងមានការគាំ ទ្រទាំងផ្នែកបច្ចេកទេស និងសម្ភារៈពីគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការស្បៀង អាហារពិភពលោក WFPផងដែរ។

លោកបានបញ្ជាក់ឲ្យដឹង បន្តទៀតថាកន្លងមក ខេត្តបន្ទាយមានជ័យ បានទទួលនូវវគ្គបណ្ដុះ បណ្ដាលអំពីការ ប្រើប្រាស់ប្រព័ន្ធ វេទិការព័ត៌មានទាន់ ហេតុការណ៍ PRISM និងកម្មវិធីបញ្ចូល ទិន្នន័យគ្រោះ មហន្តរាយ Resource Map ដល់មន្ត្រីបង្គោល ថ្នាក់ខេត្តក្រុងស្រុកបាន ចាប់ផ្ដើមអនុវត្តការងារ ប្រមូលនិងបញ្ចូល ទិន្នន័យគ្រោះមហន្តរាយ ក្នុងប្រព័ន្ធជាបន្តបន្ទាប់ ក្នុងន័យរៀនបណ្ដើរ អនុវត្តកណ្ដើរ ព្រមទាំងបានចូល រួមវគ្គបណ្ដុះបណ្ដាល រំលឹកឡើងវិញផងដែរ ការអនុវត្តការងារប្រចាំ បូករួមនិងឆន្ទះម្នាក់ សិកាការងាររបស់មន្ត្រី បង្គោលខេត្តក្រុងស្រុក បានសហការយ៉ាង ជិតស្និទ្ធជាមួយថ្នាក់ មូលដ្ឋានភូមិឃុំ  យ៉ាងមានប្រសិទ្ធភាព នៃការងារប្រមូលនិង បញ្ចូលទិន្នន័យនេះកាន់តែល្អ ប្រសើរឡើងមួយកម្រិត បន្ថែមទៀត៕