យោធា ថៃឃាត់ខ្លួន ពលករ ខ្មែរ ១០ នាក់ បំរុងទៅធ្វើ ការងារប្រទេសថៃនិង ជនជាតិ ថៃ ៥ នាក់ ឆ្លងដែន មកធ្វើការនៅ ក្រុងប៉ោយប៉ែតខុសច្បាប់

(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងសមត្ថកិច្ច យោធាថៃ អង្គភាពទី១២ល្បាតតាម បន្ទាត់ ព្រំដែន ក្នុងស្រុក តាប្រាយ៉ា បានធ្វើការឃាត់ខ្លួន ពលករខ្មែរ១០នាក់ បំរុងទៅរកការងារ ធ្វើនៅប្រទេសថៃ និងឃាត់ខ្លួន ពលករថៃ៥នាក់ទៀត បំរុងមកធ្វើការងារ នៅក្រុងប៉ោយប៉ែត។

ការឃាត់ខ្លួនពករខ្មែរ និងជនជាតិថៃនេះ នៅ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១  តាម ច្រករបៀង ដោយ ខុសច្បាប់  ក្នុងខេត្ត ស្រះកែវ ប្រទេស ថៃ ជាប់ ព្រំដែន ទល់ និង ខេត្តបន្ទាយមានជ័យ  ប្រទេស កម្ពុជាពេលដែលសមត្ថកិច្ច ចុះ ល្បាត ក្នុងភូមិ សាស្ត្រ ទទួលខុសត្រូវ របស់ខ្លួន។

កម្លាំង សមត្ថកិច្ច យោធា ថៃ ប្រាណ អង្គភាព ទី ១២ល្បាតតាម បន្ទាត់ ព្រំដែន ក្នុងស្រុក តា ប្រា យ៉ាបានប្រាប់សមត្ថកិច្ចខ្មែរឲ្យដឹងថា ពេលដែលពលករ បំរុងទៅរកការងារ ធ្វើនៅប្រទេសថៃ ទាំងប្រថុយ ប្រថាននោះវាគ្រោះថ្នាក់ ដល់ អាយុជីវិត ខ្លងណាស់ អាចចាញ់ បោកមេខ្យល់ អស់លុយប្រហែល ជាប់ទាំងគុកទៀត  ព្រោះនៅតាមព្រំដែនខ្មែរ ថៃនោះសមត្ថកិច្ចថៃ គេយាមច្រើនកន្លែងណាស់។

កម្លាំង សមត្ថកិច្ច យោធា ថៃ បានបញ្ជាក់ឲ្យដឹង បន្តទៀតថាពលករដែល ក្រុមខ្លួនបានចាប់នោះ មានចំនួន ១០ នាក់ ក្នុងនោះ មានប្រុស ៦ នឹង ស្រី ៤ នាក់ នៅ បរិវេណ ភូមិ ទ័ពសៀម ឃុំតា ប្រា យ៉ា ស្រុក តា ប្រា យ៉ា ខេត្ត ស្រះកែវ នៅពេល សមត្ថកិច្ច សួរនាំ ពលរដ្ឋ ខ្មែរ ទាំង ១០ នាក់ នោះពករបាន ប្រាប់ថា គាត់ ធ្វើដំណើរ មកពី ខេត្តកំពង់ចាម និង កំពង់ធំ មានបំណង ធ្វើដំណើរ ទៅ ធ្វើការ នៅក្នុង ខេត្ត ប៉ះ ធំ ថា នី នឹង ខេត្ត ស្រះកែវដើម្បី ស្វែងរកការងារ ធ្វើឆ្លងចូលដល់ដីថៃ ទើប សមត្ថកិច្ច ថៃ ឃុំខ្លួន យកទៅ សួរនាំ  និង បញ្ជូនទៅ ឲ្យ ជំនាញ ស្រុក តា ព្រះ យ៉ា ដើម្បី ចាត់ការ តាមច្បាប់ បន្ត ។

សមត្ថកិច្ច ការពារ ព្រំដែន បន្តថា នៅពេល ជាមួយគ្នានេះដែរ កម្លាំង ទាហាន ប្រាណ ទី ១៣ ប្រចាំ ស្រុក អារញ្ញ កងកម្លាំង បូរ ផា បានចេញ ល្បាត ឃ្លាំមើល និង ត្រួតពិនិត្យ តំបន់ ដែល ទទួលខុសត្រូវ ក៏ បាន ប្រទះឃើញ បុរស ជនជាតិ ថៃ កំពង់ លួច ឆ្លងដែន តាម ច្រករបៀង ធ្វើដំណើរ ចូលទៅ ទឹកដី កម្ពុជា ចំនួន ៥ នាក់ នៅ បរិវេណ ភូមិ ខ្លង លឹក ឃុំអារញ្ញ ស្រុក អារញ្ញ ខេត្ត ស្រកែវសមត្ថកិច្ច បាបានសួរនាំទើបដឹងថា បុរស ជនជាតិ ថៃ ទាំង ៥ នាក់ ធ្វើដំណើរ មកពី ទីក្រុង បាងកក មានបំណង ធ្វើដំណើរ មក ធ្វើការ នៅក្នុង ទឹកដី ខេត្តបន្ទាយមានជ័យ របស់ កម្ពុជា ទើប សមត្ថកិច្ច ថៃ ឃាត់ខ្លួន បញ្ជូនទៅ ឲ្យ ជំនាញ សមត្ថកិច្ច ស្រុក ខ្លង លឹក ដើម្បី ចាត់ការ តាមច្បាប់ បន្តផងដែរ៕