ឯកឧត្តម អ៊ុំ រាត្រី ជម្រុញ​ដល់កងកម្លាំង ដែល​ឈរជើង​នៅតាមបន្ទាត់ព្រំដែន ត្រូវទប់​ស្កាត់ព​លរដ្ឋក​ម្ពុជា​លួចឆ្លង​ដែន​ដោយខុសច្បាប់ ទៅ​ប្រទេសថៃ និងត្រូវរកមុខ​មេខ្យល់ ​ចាត់កា​រតាមច្បាប់

ខេត្តបន្ទាយមានជ័យ៖ ក្នុងកិច្ចប្រជុំត្រួ​តពិនិត្យស​មាសភាព គណៈកម្មាធិកាជា​តិប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ខេត្តបន្ទាយមា​នជ័យ កាលពីរសៀលថ្ងៃទី៣​០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិ​បាលខេត្តបន្ទាយមាន​ជ័យ និងជាប្រធានគណៈកម្មាធិកា​ជាតិ​ប្រយុទ្ធប្រឆាំ​ងអំពើ​ជួញដូរមនុស្ស ខេត្ត បានជម្រុញដល់គ្រប់អ្នក​ពាក់ព័ន្ធ ពិសេសកម្លាំង​សមត្ថកិច្ច ដែលឈរជើងនៅ​នតាមប​ន្ទាត់​ព្រំដែន បន្តរួមគ្នា​ទប់ស្កាត់​មិនឱ្យកើ​ត​មានសកម្មភាពលួចឆ្លងដែនដោយខុសច្បាប់ នៅតា​មបន្ទាត់​ព្រំដែន ដោយការអូសទា​ញពីសំ​ណាក់មេខ្យល់ ពិសេសអំពើ​ជួញដូរមនុស្ស (ស្ត្រី និងកុមារ)

ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់​ថា៖បច្ចុប្បន្នមានប​ងប្អូនព​លរដ្ឋពីគ្រប់​បណ្តាខេត្ត ក៏ដូចជាក្នុងខេត្ត បាន​លួចឆ្លងដែនដោយខុសច្បាប់​ទៅរកការងារធ្វើ​នៅប្រទសថៃ តែត្រូវសម​ត្ថកិច្ចយើ​ងធ្វើ​ការឃា​ត់ខ្លួន និងធ្វើ​អប់រំណែនាំបន្តបន្ទាប់ ដោយឡែក​មេខ្យល់ដែល​បានអូស​ទាញពល​រដ្ឋលួចឆ្លងដែ​នក៏ត្រូវបានបញ្ជូនទៅតុលាការ​ចាត់ការតាមច្បា​ប់ជាបន្តបន្ទាប់ផងដែរ។ដោយឡែក ក្រោយពី​មាន​កា​រផ្ទុះរីករាលដាលជំងឺកូវីដ១៩ ទូទាំងពិភពលោក ប្រទេសថៃ បានបញ្ជូនបងប្អូនពលករកម្ពុជា មកប្រទេសកម្ពុជារាប់ម៉ឺននាក់មកកម្ពុជាវិញផងដែរ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុំ រាត្រី ក៏បានថ្លែងនូវការ​អរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធ កងកម្លាំង​ប្រដា​ប់​អាវុធគ្រប់ប្រភេទ ដែលបានចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ក្នុងការជួយ​សម្រួលដឹ​កជ​ញ្ជូនប​ងប្អូនពលករកម្ពុជាដែ​លថៃបញ្ជូនមកវិញ។

លោកស្រី រស់ សុផានី អភិបាលរងខេត្ត និងជាអនុប្រធានអចិ​ន្ត្រៃគណៈកម្មាធិកា​ជាតិប្រ​យុទ្ធប្រឆាំ​ងអំពើ​ជួញដូរមនុស្សខេត្ត បញ្ជាក់ឱ្យដឹងថា៖របាយការណ៍ចុងឆ្នាំ២០២១ មានពលករ ពលការី​នីកម្ពុជា ចាប់បញ្ជូនមកពីប្រទេសថៃ មកម្ពុជាវិញមានចំនួន៨០ ៦៩២នាក់ ក្នុងនោះមានស្រី ៣១ ៩៤៧នាក់ និងកុមារ៨ ៧៨៨នាក់។ក្នុង​នោះមណ្ឌលសំចតប៉ោយប៉ែតទទួលបានពលករចំនួនជាង៥ម៉ឺន៧ពាន់នាក់ ច្រកអូរបីជាន់​ទទួល​ពលក​របានជាង៦ម៉ឺន២ពាន់នាក់ ច្រកម៉ាឡៃទទួលបានជាង៧ពាន់៥រយនាក់ ច្រកបឹងត្រកួននិងអូ​ស្មាច់ទទួលបានពល​ករបានជាង៤ពាន់៦រយនាក់ ៕