ប្រលងបាក់ឌុបនៅ ខេត្តបន្ទាយមានជ័យ ឆ្នាំនេះមានមណ្ឌល ប្រឡងចំនួន៧ បន្ទប់ប្រឡង១៩៩ និង បេក្ខជនប្រឡង ៤.៩៤៧នាក់ សិស្សចូលប្រឡង មានវិន័យល្អស្ងប់ស្ងាត់

(ខេត្តបន្ទាយមានជ័យ)៖ កាលពីព្រឹក ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២១ នេះក្នុងនោះក្នុង ខេត្តបន្ទាយមានជ័យ សិស្សប្រឡងសញ្ញា បត្រទុតិយភូមិ មានចំនួន៤.៩៤៧នាក់ បាននាំគ្នាដើរចូលបន្ទប់ ប្រឡងដោយ មានសភាពស្ងប់ស្ងាត់ ល្អជាងឆ្នាំមុនៗ ឆ្ងាយក្នុងនោះក៏មាន ពិនិត្យកំដៅដល់ សិស្សមុននិងចូល បន្ទប់ប្រឡងផងដែរ។

ជាក់ស្តែងនៅមណ្ឌល ប្រឡងវិទ្យាល័យអូរ អំបិលចាប់ពីម៉ោង៧ព្រឹក គេសង្កេតឃើញ មានសិស្សានុ សិស្សដែលមានឈ្មោះ ប្រឡងនេះចូលកាន់ បន្ទប់ប្រឡងរៀងៗ ខ្លួនដោយគ្មានភាពរ ញ៉េរញ៉ៃដូចឆ្នាំមុនឡើយ ព្រោះសិស្សានុសិស្ស មានការយល់ដឹង អំពីវិន័យក្នុងការប្រឡង គ្រប់គ្នាសិស្សពេល ដើរចូលទៅ តាមខ្លោងទ្វារអនុរ័ក្ស ឆែកឆេរកមិនឃើញ ប្រុយយ៉ុងដាក់ជាប់ នៅក្នុងខ្លួនសិស្សឡើយ។

ហើយការប្រឡង សញ្ញាបត្រទុតិយ ភូមិឆ្នាំនេះ លោក អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ បានចូលរួមបើកវិញ្ញា សារប្រឡង ដោយសុក្រិត លោកហុឹលរ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ លោកឈូប៊ុនរឿង ប្រធានមន្ទីរអប់រំ ខេត្តបន្ទាយមានជ័យ ភ្នាក់ងារប្រឆាំងពុករលួយ និងលោកគ្រូអ្នកគ្រូជា ច្រើននាក់ទៀត  បានចូលរួម ពិនិត្យផងដែរ។

លោកឈូប៊ុនរឿង បានបញ្ជាក់ឲ្យដឹង ទៀតថាការប្រឡង បាក់ឌុបឆ្នាំនេះមាន មណ្ឌល៧ ក្នុងនោះមាន មណ្ឌល ១/វិទ្យាល័យសិរីសោភ័ណ ២/វិទ្យាល័យសម្តេចឪ ៣/សាលាបឋមសិក្សា ហ៊ុនសែនសូភី ៤/ សាកលវិទ្យាល័យ UME ៥/វិទ្យាល័យហ៊ុនសែនខ្លាកូន ៦/ វិទ្យាល័យអូរអំបិល ៧/សាកលវិទ្យាល័យមានជ័យ មានបន្ទប់ប្រឡង មានចំនួន១៩៩ និងបេក្ខជនប្រឡង មានចំនួន៤.៩៤៧នាក់ ក្នុងនោះ មានបេក្ខជន បំពេញវិទ្យាសរុប ៤១១នាក់ ស្រី៩៧នាក់ បេក្ខជនស្វៃរិនមាន ចំនួន២៧២នាក់ ស្រី១០៦នាក់។

ក្នុងនោះលោក អ៊ុំ រាត្រីបានមានប្រសាសន៍ ថាសូមបេក្ខជនប្រឡង ទាំងអស់កុំលួចចម្លងគ្នា និងសុំកុំលួចមើលក្នា ដាក់ប្រ៊ីយ៉ុងតាមខ្លួន ករណីនេះប្រសិនបើគណៈ កម្មការរៀបចំការប្រឡង ពិសេសអង្គភាព ប្រឆាំងអំពើពុករលួ យចាប់បាននឹងធ្លាក់ដោយ ស្វ័យប្រវត្តិជាមួយនេះ ដែរសូមបេក្ខជនរក្សា សណ្ដាប់ធ្នាប់ របៀបរៀបរយនិងគោរព វិន័យឲ្យបានល្អក្នុង ពេលប្រឡង ។

ជាចុងក្រោយសូមចូល រួមទាំងអស់គ្នាក្នុង ការអនុវត្តវិធានការ របស់ក្រសួងសុខាភិបាល គឺ៣កុំនិ ង៣ការពារ ដើម្បីចូលរួមទប់ ស្កាត់ជំងឺកូវីដ១៩ទាំងអស់គ្នា ។

ដោយឡែកសម្រាប់ការ ត្រួតពិនិត្យវិញ្ញាសារ ប្រលងគឺបានដំណើរ ការទៅតាមកម្មវិធីដែល គ្រោងទុកដោ យមានគណៈកម្មាការ ប្រលងថ្នាក់ខេត្ត ថ្នាក់ជាតិចូលរួម ត្រួតពិនិត្យដាក់វិញ្ញាសារ គឺមានសុវត្ថិភាព ល្អដោយមានការ ចូលរួមចុះហត្ថលេខា ពីបេក្ខជនប្រឡងទទួល ស្គាល់ជាផ្លូវការផងដែរ៕