រដ្ឋបាលខេត្ត​ប៉ៃលិន ប្រារព្ធពីធីឆ្លងឆ្នាំសកល២០២១ ឈានចូល២០២២ ​នៅសាលាខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖នៅក្នុងបរិវេណ​សាលាខេត្តប៉ៃលិន កាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាល​ខេត្តប៉ៃ​លិន បានរៀបចំកម្មវិធីឆ្លងឆ្នាំសកល​ ឆ្នាំ២០២១ ឈា​នចូលឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម​នាយឧត្តសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងកា​រពារជាតិ និងជាប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះមូលដ្ឋា​នខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន រួមនិងថ្នា​ក់ដឹកនាំ​ជាច្រើនរូប​ទៀត។

បើតាម​ការរៀបរាប់ពីមន្រ្តី​សាលាខេត្តប៉ៃ​លិន បានឱ្យដឹងថា៖ នេះជាលើកដំបូងហើយដែ លរដ្ឋបាល​ខេត្តប៉ៃលិន ក្រោមការដឹ​កនាំរបស់លោកជំទាវ បាន ស្រីមុំ អភិបា​លខេត្តប៉ៃលិន បន្ទាប់ពីបា​នកាន់​តំណែង​ជាអភិបាលខេត្ត បានរយ:​ពេល១ឆ្នាំ បានធ្វើការរៀបចំ​កម្ម​ពិធីឆ្លងឆ្នាំដ៏ធំ ដែលពុំធ្លាប់​មានពី​មុនមក។

មុន​ចូលកម្មវិធី​មាន​ការចែ​កប្រ​ដាប់ធ្វើតេស្តរហ័សជំងឺកូវីដ១៩​ ដោយតម្រូវឱ្យ​ធ្វើតេស្តមុន​នឹងចូ​លរួមក្នុងក​ម្មវិធី ហើយមានការផ្តល់ជូន​អាវយឺតពណ៌លឿងឆ្នាំ២០២២។ដោយមានមន្រ្តីរាជការ មកពី​មន្ទីរជុំវិញខេត្ត ចូលរួមជូនក​ម្រងផ្កា និងវត្ថុអនុស្សាវរីយ៍ និងជូនពរដល់លោ​កជំទាវអ​ភិបាលខេត្ត ព្រមទាំ​ងមានការចាប់​យករង្វាន់ដ៏ច្រើនសន្ធឹកសន្ធា​ប់ផងដែរ។

លោកជំ​ទាវអភិបាលខេត្ត ក៏បានធ្វើពិធីចាប់រង្វាន់​ជាច្រើនជូនដល់មន្រ្តី និងក្រុមការងារ ដូចជា ម៉ាស៊ីន​បោ​កខោអាវ ទូទឹកកក ទូរទស្សន៍ កង់ កង្ហារ ឆ្នាំងភ្លើង​ដាំបាយអគ្គិសនី ទូរស័ព្ទដៃ កាបូបបុ​រស.ស្រ្តី ថវិកា និងរង្វាន់ផ្សេងៗជាច្រើនទៀត ដែលធ្វើការចាប់រង្វាន់នេះ រហូតដល់​ម៉ោង១២និង​៥៩នាទីឈានចូលថ្ងៃទី០១ ខែ​មករា ឆ្នាំ២០២២ ទើបធ្វើការពិធីឆ្លងឆ្នាំ ដោយមានការរាំលេងក​ម្សាន្តសប្បាយទាំងអស់គ្នា ហើយក៏មានការចាប់រង្វាន់រហូតដល់ទទួលបានគ្រប់ៗគ្នា ទើបត្រឡប់ទៅ​ផ្ទះរៀងៗខ្លួន។

ក្នុងឱកាសដ៏​សប្បាយរីករាយនេះដែរ លោកជំទាវអភិ​បាលខេត្តក៏បានជូនកាដូរដល់យុវជនឆ្នើមម្នាក់ ឈ្មោះ ឧត្តម ភេទប្រុស ដែលជាយុវជនសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ដែល​តែងយ​កចិត្តទុកដាក់ក្នុងការងារមិនដែលត្អូញត្អែរ ឧស្សាហ៍ព្យាយាមគ្រប់កិច្ចកា រដែលដាក់ឱ្យធ្វើ ទទួលបា​ន​នូវរង្វាន់ម៉ូតូ១គ្រឿង ជាការលើកទឹកចិត្ត ហើយលោកជំទាវ ក៏បានលើកទឹកចិត្តដ​ល់យុវជនដទៃ​ទៀតត្រូវតែសមកម្មក្នុងការងារនិងបានរង្វាន់លើកទឹកចិត្តដូចៗនៅឆ្នាំក្រោយទៀត៕