ទាហាន ថៃចាប់ ពលរដ្ឋ ខ្មែរ  ប្រុស ស្រី ក្មេង៧០ នាក់ក្នុងកន្លែង២ផ្សេងគ្នាលួច ឆ្លងដែន ខុសច្បាប់ ទៅប្រទេសថៃរកការងារធ្វើ

(ខេត្តបន្ទាយមានជ័យ)៖ ទាហាន ថៃបានចាប់ ពលរដ្ឋ ខ្មែរ  ប្រុស ស្រី និង ក្មេង ៧០ នាក់ក្នុងកន្លែង២ផ្សេងគ្នាដែលកំពុងលួច ឆ្លងដែន ខុសច្បាប់ ទៅប្រទេសថៃ រកការងារធ្វើនៅ យប់ចូល ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២១។

ករណីទី១កម្លាំង ការពារ ព្រំដែន របស់ ថៃបានប្រាប់កម្លាំង ការពារ ព្រំដែន របស់ ខ្មែរថា នៅយប់ ថ្ងៃទី ២២នោះកំលាំងរបស់លោកបានឃាត់មេខ្យល់ខ្មែរ ម្នាក់ឈ្មោះ កើ ម ឡើ ន អាយុ ៣៨ ឆ្នាំ និង បក្ខពួកស រុ ប ៤២ នាក់ រួមទាំង ក្មេងៗ ១៨ នាក់ ទៀត សរុប ៦០ នាក់ នៅ បរិវេណ ភូមិ ខ្លង វ៉ា ឃុំ ថាប់ ព្រិ ក ស្រុក អារញ្ញ ខេត្ត ស្រះកែវ ។

កម្លាំង ការពារ ព្រំដែន របស់ ថៃបានប្រាប់ឲ្យដឹង បន្តទៀតថាពេលដែល សមត្ថកិច្ច ថៃ សួរចម្លើយ ពលរដ្ឋ ខ្មែរ ទាំងអស់ ខាងលើ បាន ប្រាប់ សមត្ថកិច្ច ថៃ ថា ពួកខ្លួន ចង់ លួច ឆ្លងដែនចូលទៅប្រទេស ថៃ តាម ច្រករបៀងពីប្រទេសខ្មែរចូលដល់ថៃ ដើម្បី រង់ចាំ រថយន្ត មក ទទួល ទៅ កាប់ អំពៅ នៅ ស្រុក វ៉ាំ ង សំបូរ ខេត្ត ស្រះកែវ ចំនួន ៤០ នាក់ ព្រមទាំង ក្មេង ១៨ នាក់ ទៀត ដោយបាន ចំណាយលុយ ក្នុង ម្នាក់ៗ ចំនួន ១,០០០ បាត ។ ដោយឡែក ២ នាក់ ទៀត ចង់ទៅ ធ្វើការ សំណង់ នៅ ខេត្ត នគ រាជ សី ម៉ា ដោយ ចំណាយលុយ ក្នុងការ ធ្វើដំណើរ ចូលមក ចំនួន ៧,០០០ បាត ក្នុង ម្នាក់ក្រោយពី សួរចម្លើយ ចប់សប់គ្រប់ សមត្ថកិច្ច ថៃ ក៏បាន អនុវត្តតាម វិធានការ របស់ ផ្នែក សុខាភិបាល និង ឃុំខ្លួន បញ្ជូនទៅ ឲ្យ ជំនាញ ដើម្បី ចាត់ការ តាមច្បាប់ បន្ត ។

ចំណែកករណីទី២កម្លាំង ការពារ ព្រំដែន របស់ ថៃបានប្រាប់ឲ្យដឹង បន្តទៀតថាក្នុង ទឹកដី ស្រុក តា ព្រះ យ៉ា ខេត្ត ស្រះកែវ ទាហាន ប្រាណ កង រយ ទី ១២០៣ នៅយប់ ថ្ងៃទី ២២ នោះ សហការ ចេញ ល្បាត និង ឃ្លាំមើល ក្នុងភូមិ សាស្ត្រ ទទួលខុសត្រូវ បាន ប្រទះឃើញ ពលករ ខ្មែរ ចំនួន ១០ នាក់ ក្នុងនោះ ប្រុស ៤ ស្រី ៣ និង ក្មេង ៣ នាក់ ទៀត ពេលដែលកំពង់ ដើរ នៅ បរិវេណ ភូមិ ទ ព័ សៀម ឃុំ តា ព្រះ យ៉ា ស្រុក តា ព្រះ យ៉ា ខេត្ត ស្រះកែវ ទើប ចូលទៅ ត្រួតពិនិត្យ ជំ ហ៊ាន ដំបូង មិនមាន ឯកសារ បញ្ជាក់ អត្តសញ្ញាណ ក្រោយ សមត្ថកិច្ច ថៃ ត្រួតពិនិត្យបាន ឲ្យ ដឹងថា ពលករ ខ្មែរ ខាងលើ ព្យាយាម លួច ឆ្លងដែន ចូលមក ប្រទេស ថៃ ដើម្បី ស៊ីឈ្នួល ក្នុងប្រទេស ថៃ ទើប សមត្ថកិច្ច នាំខ្លួន មក សួរចម្លើយ បន្ថែម នៅ ទី បញ្ជា រការ កង រយ ទី ១២០៣ និង បញ្ជូន បន្តទៅ ឲ្យ ជំនាញ ដើម្បី តា ត់ ការ តាមច្បាប់ ៕