ពលរដ្ឋ ២២នាក់ស្រី១០នាក់ កុមារ៤នាក់ បំរុងលួចឆ្លងដែន ខុសច្បាប់ទៅប្រទេសថៃ តាមរថយន្ដ ១គ្រឿង ត្រូវវរសេនាតូចនគរ បាលការពារព្រំដែន គោកលេខ៨១៥ ឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ នៅយប់ ថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ ២០២១នេះ មានពលរដ្ឋខ្មែរចំនួន ២២នាក់ក្នុងនោះមាន ស្រី១០នាក់ កុមារ៤នាក់ បំរុងលួចឆ្លងដែនទៅ រកការងារធ្វើនៅប្រទេសថៃ ដោយខុសច្បាប់ តាមរថយន្ដ១គ្រឿង ត្រូវកងវរសេនាតូចនគរបាល ការពារព្រំដែនគោក លេខ៨១៥ ដឹកនាំដោយ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរសេនាតូចនគរបាល ការពារព្រំដែនគោក លេខ៨១៥ ចុះល្បាតនៅតាមព្រំដែន ធ្វើការឃាត់ខ្លួនបាននៅ ចំណុចស្តង់ដំឡូងមី ក្នុងភូមិសាស្ត្រប៉ុស្តិ៍សង្កែ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក សួង សៅបានប្រាប់អ្នកយ កព័ត៍មានឲ្យដឹងថា ការឃាត់ពលករខ្មែរបាន ជាបន្តបន្ទាប់នេះអនុវត្តន៍ តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ ក្នុងនោះលោក បានសហការ ជាមួយកំលាំងប៉ុស្តិ៍សង្កែ ដឹកនាំដោយលោក វរសេនីយ៍ត្រី ឡុក ធី នាយប៉ុស្តិ៍ សហការជាមួយ កំលាំងយោធាកងពល៥១ បានចុះធ្វើការទប់ ស្កាត់ពលរដ្ឋ ចំណាក់ស្រុកបានចំនួន ២២នាក់ ស្រី១០នាក់ កុមារ៤នាក់បំរុង លួចឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ តាមរថយន្ដ១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ស្លាកលេខ ភ្នំពេញ 2S-2635 រួមនិងម្ចាស់រថយន្ដ ចំនួន១នាក់ទៀត ឈ្មោះ ធាន រិទ្ធិ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅក្នុង ភូមិអន្លង់វិល ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប សរុប ២៣នាក់ ពួកគាត់មានទីលំនៅក្នុ ងខេត្តសៀមរាបទាំងអស់ ។

លោកវរសេនីយ៍ឯក សួង សៅបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថាពលករឆ្លង ដែនខុសច្បាប់ទៅរកការ ងារធ្វើនៅប្រទេស ថៃមានចំនួន ២២នាក់នេះត្រូវចាញ់ បោកមេខ្យល់ ពីការជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវ ភេទនិងច្បាប់ស្តីពីការងារ ក្នុងការបញ្ចុះបញ្ចូលលួងលោម ឬបោកឲ្យអ្នកដទៃនាំ ទៅរកការងារធ្វើ ដោយមិនស្របច្បាប់ក្នុង គោលដៅស្វែងរកផល ប្រយោជន៍ផ្ទាល់ខ្លួន។

លោកវរសេនីយ៍ឯក សួង សៅបានបញ្ជាក់ឲ្យដឹង បន្តទៀតបន្ទាប់ពីធ្វើការ ណែនាំដល់ពលករទាំង ២២នាក់ និងម្ចាស់រថយន្តផង ក្នុងនោះលោកបានរៀប រាប់ស្ដីពីការឆ្លងរាលដាល Covid-១៩ ពិសេសជម្ងឺថ្មីគឺ អូមេក្រុងតែម្តងលោក ក៏បានឲ្យពលករទាំង អស់ធ្វើកិច្ចសន្យារួច បានប្រគល់ពួកគាត់ជូ នផ្នែកជំនាញរបស់អធិការ ដ្ឋាននគរបាលស្រុកម៉ាឡៃ អនុវត្តបន្តតាម និតិវិធីផងដែរ៕