ជនជាតិ ថៃ ២៥ នាក់មកធ្វើការនៅក្រុង ប៉ោយប៉ែតត្រូវ សមត្ថកិច្ច ខ្មែរសហការជាមួយ សមត្ថកិច្ចថៃចាប់ បញ្ជូនទៅ ប្រទេស ថៃវិញ

(ខេត្តបន្ទាយមានជ័យ)៖ ជនជាតិ ថៃ មានចំនួន២៥ នាក់ ក្នុងនោះមានប្រុស មានស្រី មកធ្វើការនៅក្រុង ប៉ោយប៉ែតដោយ គ្មានលិខិតស្នាម ហើយចំពេលជម្ងឺកាច សាហាវ អូមេក្រុង ផ្ទុះជាបន្ត បន្ទាប់ ត្រូវ សមត្ថកិច្ច ខ្មែរសហការជាមួយ សមត្ថកិច្ចថៃចាប់ បញ្ជូនទៅ ប្រទេស ថៃវិញ នៅរសៀល ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២១ ក្រោយ សមត្ថកិច្ចរកឃើញថា ជនជាតិ ថៃទាំង២៥នាក់ បាន លួច ឆ្លងដែន មក ស្នាក់នៅ និង ធ្វើការ ខុសច្បាប់ នៅក្រុងប៉ោយប៉ែត។

ពិធី ប្រគល់ ជនជាតិថៃមកធ្វើការ នៅក្រុងប៉ោយប៉ែត ដោយខុសច្បាប់ នោះមានភាគី កម្ពុជា – ថៃនៅលើ ស្ពាន មិត្តភាព កម្ពុជា – ថៃ នៅ ច្រក អន្តរជាតិ ប៉ោយប៉ែត  ប្រឈម គ្នា ច្រក ខ្លង លឹក ក្រោម វត្តមាន លោក ឧ ត្ត ម សេនីយ៍ ឯក សម វណ្ណ វីរ : ប្រធាន នាយកដ្ឋាន សន្តិសុខ ផ្ទៃក្នុង និង លោក ឧ ត្ត ម សេនីយ៍ ត្រី អេង លី ហួរ ស្នងការរង ផែនការ ងារ អន្តោប្រវេសន៍តំណាង លោក ឧ ត្ត ម សេនីយ៍ ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ ។

អេង លី ហួរ ស្នងការរង ផែនការ ងារ អន្តោប្រវេសន៍ បានប្រាប់អ្នកយកព័ត៍មាន ឲ្យដឹងថាពេលដែល កំលាំងជំនាញធ្វើការ ឃាត់ខ្លួនជនជាតិថៃ ទាំង២៥នាក់នេះមក ក្រុងប៉ោយប៉ែតធ្វើ ការងារ ដោយគ្មានលិខិតស្នាមត្រឹម ត្រូវលោកបានដឹក នាំកម្លាំង នគរបាល ការិយាល័យ ស៊ើបអង្កេត និង អនុវត្តន៍ នីតិវិធី កម្លាំង អធិការដ្ឋាន ក្រុង ប៉ោយប៉ែត និង កម្លាំង វរ : សេនា តូច នគរបាល ការពារ ព្រំដែន គោក ៩១១ ផងដែរ ។

លោក ឧ ត្ត ម សេនីយ៍ ត្រី អេង លី ហួរ បាន បញ្ជាក់ឲ្យដឹងបន្តថា ជនជាតិ ថៃ ប្រុស ស្រី ទាំង ២៥ នាក់ ក្នុងនោះ ស្រី ១១ នាក់ ត្រូវបាន សមត្ថកិច្ច ឃាត់ខ្លួន នៅក្នុង អគារ ជួល មួយកន្លែង ខាងកើត ជាប់ បុរី សាន ហូរ ស្ថិតនៅ ក្នុងភូមិ គីឡូ លេខ ៤ សង្កាត់ ផ្សារកណ្តាល ក្រុង ប៉ោយប៉ែត ក្រោយ សមត្ថកិច្ច រកឃើញ ថា ពួកគេ លួច ឆ្លងដែន មក ស្នាក់នៅ និង ធ្វើការ ខុសច្បាប់ ៕